បទបញ្ជាផ្ទៃក្នុងរបស់សាលា
សិស្សត្រូវចុះឈ្មោះ និងបង់ប្រាក់នៅការិយាល័យ Campus UK
ការសិក្សានៅក្រៅប្រទេសគឺជាបទពិសោធន៏ដ៏ល្អសម្រាប់សិស្សានុសិស្សទាំងឡាយ ព្រោះការសិក្សានៅក្រៅប្រទេសនឹងផញតល់ជូននូវវប្បធម៌ថ្មី។
ការរសិក្សានៅក្រៅប្រទេសនេះហើយដែលសិស្សានុសិស្សបានចំណាយពេលនៅខាងក្រៅបានយូរបំផុតនោះ។
យ៉ាងណាៗ លោកអ្នកនឹងទទួលបានការងារ និងអាជីព ហើយការសិក្សានៅក្រៅប្រទេសអាចជាឪកាសដែលមានក្នុងមួយឆាកជីវិតម្តង សូមមកទទួលការប្រឹក្សាយោបល់ពីក្រុមការងាររបស់ស្រ្ពីងប៊ត។យើងរីករាយនឹងជួយលោកអ្នកក្នុងការសិក្សានៅក្រៅប្រទេសតាំងពីការផ្តើមរហូតដល់បញ្ចប់។ យើងមានសកលវិទ្យាល័យជាង៤០០ដែលលោកអ្នកអាចជ្រើសបាន តាមបណ្តាប្រទេសដូចជា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អូស្ត្រាលី នូវេលហ្សេឡង់ កាណាដា និងសិង្ហបុរី។
I. លក្ខន្តិកៈផ្សេងៗ
សិស្សានុសិស្សទាំងអស់គឺតម្រូវអោយ:
- បំពេញព័តមានផ្ទាល់ខ្លួននៅក្នុងបែបបទនៃវគ្គសិក្សា
- ធ្វើការប្រឡងCambridge Placement Test
- បង់ប្រាក់ចូលរៀនមុនថ្ងៃចូលរៀន
- សម្រាប់សិស្សថ្មីគឺតម្រូវឲ្យបង់ប្រាក់មុនថ្ងៃចូលរៀន
- សិស្សដែលមានបំណងចង់ឈប់ គឺតម្រូវឲ្យបង់ប្រាក់សម្រាប់៣អាទិត្យដំបូងនៃកាលវិភាគសិក្សា
- សម្រាប់សិស្សដែលខកខានក្នុងការបង់ប្រាក់ចំនួនពីរអាទិត្យនោះនឹងត្រូវពិន័យ 3$
- សម្រាប់សិស្សដែលខកខានក្នុងការបង់ប្រាក់ចំនួនបីអាទិត្យនោះនឹងត្រូវ5$
- សម្រាប់សិស្សណាដែលបានខកខានក្នុងការបង់ប្រាក់ក្នុងកំឡុងពេលបីអាទិត្យនៃកាលវិភាគសិក្សានោះគឺចាត់ទុកថា បោះបង់ការសិក្សាចោល
- ប្រាក់ថ្លៃសិក្សាដែលបានបង់ហើយគឺមិនអាចប្តូរជាលុយបានទេ
II. លក្ខន្តិកៈនៃទស្សនកិច្ចសិក្សានៅក្រៅប្រទេសដោយឥតគិតថ្លៃ
- សិស្សនោះត្រូវមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ។ សម្រាប់សិស្សដែលមានអាយុក្រោម១៥ឆ្នាំគឺតម្រូវឲ្យមានអាណាព្យាបាលមកជាមួយ។ សម្រាប់ចំណាយក្នុងការធ្វើដំណើររបស់អាណាព្យាបាលគឺនៅក្រោមបន្ទុករបស់អាណាព្យាបាល។
- សិស្សគឺតម្រូវឲ្យមានពិន្ទុ IELTS យ៉ាងតិចក៏ 6.5 ដើម្បីទទួលបាននូវទស្សនកិច្ចសិក្សានេះ
- បើសិនជាសិស្សមិនបានជាប់ការប្រឡងដែលបានចំណាយដោយសាលានោះទេ, ពួកគេគឺមានពេល ១២ខែទៀតក្នុងការប្រឡង IELTS ឡើងវិញជាមួយនឹងចំណាយផ្ទាល់ខ្លួន. សម្រាប់សិស្សដែលមិនធ្វើតេស្តឡើងវិញក្នុងរយះពេល១២ខែទេ នឹងត្រូវចាត់ទុកថាមោឃះ។
- សម្រាប់ចំណាយមុនទស្សនកិច្ចសិក្សាដូចជាទិដ្ឋការ និងចំណាយក្នុងពេលទស្សនកិច្ចសិក្សាគឺមិនត្រូវបានរ៉ាប់រងដោយខាងសាលានោះទេ. សម្រាប់សំបុត្រយន្តហោះទៅវិញទៅមកគឺត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃក្នុងកំឡុងពេលប្រូម៉ូសិន។
- សិស្សទាំងអស់គឺត្រូវតែផ្តល់នូវឯកសារចាំបាច់ផ្សេងៗដើម្បីបំពេញបែបបទស្នើរទិដ្ឋការ. កង្វះខាត រីខកខានក្នុងការផ្តល់ឯកសារគឺចាត់ទុកថាមោឃះ. ទិដ្ឋការសម្រាប់ប្រទេសដែលជាគោលដៅនៃទស្សនកិច្ចនោះ គឺត្រូវបានផ្តល់ដោយខាងស្ថានទូតនៃប្រទេសនោះ។ ដូច្នេះ Campus UK មិនទទួលខុសត្រូលឡើយក្នុងករណីដែលមិនត្រូវបានផ្តល់ទិដ្ឋការ។
- ប្រទេសដែលជាគោលដៅ និងកាលកំណត់គឺត្រូវបានគ្រោងឡើងដោយសាលា។
- សិស្សត្រូវតែមានលិខិតឆ្លងដែនដែលមានសុពលភាពយ៉ាងហោច ៦ខែមុនទស្សនកិច្ចសិក្សា. លិខិតឆ្លងដែនរបស់សិស្ស និងអាណាព្យាបាលគឺទទួលរ៉ាប់រងដោយសាលា។
- សម្រាប់សិស្សដែលទទួលបាននូវការបញ្ចុះតម្លៃស្មើនិង២០% រីលើសពី២០% នៃថ្លៃសិក្សា គឺចាត់ទុកថាមោឃះក្នុងការទទួលបាននូវទស្សនកិច្ចសិក្សានេះ ទោះបីជាពួកគេបានបញ្ចប់ការសិក្សាជាមួយនឹងពិន្ទុ IELTS 6.5 មែនក៏ដោយ។ យ៉ាងណាមិញ ពួកគេក៏នៅតែទទួលបាននូវការស្វាគមន៏ឲ្យចូលរួមដោយការចំណាយផ្សេងៗគឺរ៉ាប់រង់ដោយខ្លួនឯង។
- សម្រាប់សិស្សដែលបានរៀនស្មើរនឹង៨កម្រិត រឺលើសពី៨កម្រិត នៅ Campus UK គឺមានសិទ្ធិក្នុងការទទួលបានទស្សនកិច្ចសិក្សារ៉ាប់រងទាំងស្រុងដោយសាលា. សម្រាប់សិស្សដែលបានរៀនតិចជាង៨កម្រិតនៅ Campus UK នឹងត្រូវការពិចារណាតាមការណីផ្សេងៗ។
- លក្ខណ្ឌផ្សេងៗអាចប្តូរ រឺប្រែប្រួលដោយមិនបានជម្រាបទុកជាមុន។