ទស្សនវិស័យ និងបេសកកម្ម

ទស្សនវិស័យរបស់យើងៈ ដើម្បីធ្វើជាគ្រឹះស្ថានផ្តល់ចំណេះដឹងដ៏ល្អបំផុត

គោលដៅរបស់យើង: ដើម្បីវិនិយោគទៅលើគុណភាពនៃចំណេះដឹងដ៏ល្អបំផុត ដោយប្រើប្រាស់ជំនាញដែលប្រកបទៅដោយវិជ្ជាជីវះ បទពិសោធន៏ និងបរិក្ខារដែលធ្វើឲ្យសិស្សណែនាំទៅមិត្តភក្តី ឪពុកម្តាយណែនាំទៅអ្នកដទៃ ដៃគូររីករាយនឹងធ្វើការជាមួយ ក្រុមការងារមានមោទនភាព ។

ស្មារតីរបស់យើងៈ ដើម្បីធ្វើតាមសន្យាតាមរយះកិច្ចខិតខំធ្វើការ ដើម្បីបម្រើនូវសេវាអប់រំដ៏ល្អបំផុតតាមដែលអាចធ្វើបានជូនសិស្សានុសិស្ស អាណាព្យាបាល និងអង្គភាពជាដៃគូរ ។

គុណតម្លៃរបស់យើងៈ គុណតម្លៃរបស់យើងគឺអាស្រ័យទៅលើវិជ្ជាជីវះ ការរួសរាយរាក់ទាក់ សច្ចភាព និងការគោរពគ្នាទៅវិញទៅមក 

កត្តាអ្វីខ្លះត្រូវជ្រើសរើសការសិក្សាតាមស្តង់ដា Cambridge?

ការសិក្សាភាសាអង់គ្លេសតាមស្តង់ដា Cambridge ជាផ្នែកមួយនៃសាកលវិទ្យាល័យ Cambridge សាកលវិទ្យាល័យ Cambridge បានជួយមនុស្សរាប់លាននាក់ក្នុងការក្រេបជញ្ជក់នូវភាសាអង់គ្លេស ហើយអាចប្រើប្រាស់ជាផ្លូវការបានជុំវិញពិភពលោក​ ។

  • តេស្ត និងគុណភាពចំណេះដឹងគឺត្រូវបានទទួលស្គាល់ដោយស្ថាប័នជាង ២០០០០ ទូទាំងសកលលោក និងផ្តល់ជូននូវថ្នាក់ភាសាអង់គ្លេសដើម្បីប្រាស្រ័យទាក់ទងពិតៗ ។
  • មានមនុស្សជាង ៥.៥លាននាក់ដែលបានចុះឈ្មោះ និងធ្វើតេស្តrរបស់យើងជារៀងរាល់ឆ្នាំ ។
  • យើងមានមជ្ឈមណ្ឌលចុះឈ្មោះធ្វើតេស្តជាង២៨០០នៅជុំវិញ១៣០ប្រទេស ។
  • យើងក៏មានកន្លែងធ្វើតេស្តជាង៥០០០០កន្លែងទូទាំងសកលលោកសម្រាប់អោយសិស្សធ្វើតេស្ត ។
  • យើងបានផ្តល់ជូននូវសេវាភាសាអង់គ្លេសតាំងពីឆ្នាំ១៩១៣មកម្លេះ។

ហេតុអីត្រូវជ្រើសរើស British Council IELTS test?

British Council មានបទពិសោធន៏ជាង៧៥ឆ្នាំក្នុងការបង្រៀន និងធ្វើតេស្តភាសាអង់គ្លេស។ British Council មានកន្លែងធ្វើតេស្តជាង៥០០កន្លែងនៅទូទាំងសកលលោក ហើយយើងបានជួយមនុស្សជាង៩០ប្រទេសឲ្យបានការទទួលស្គាល់នូវកម្រិតភាសាអង់គ្លេស​ ។ បើសិនជាលោកអ្នកធ្វើតេស្តជាមួយយើង លោកអ្នកនឹងទទួលបានលទ្ធផលល្អជាទីគាប់ចិត្ត។ សាលា Campus UK គឺជាដៃគូរសហការរបស់ស្រ្ពីងប៊តសម្រាប់ការប្រឡង IELTS នៅក្នុងប្រទេសកម្ពុជា។ 

វគ្គសិក្សាខ្លីៗក្រៅប្រទេស ឥតគិតថ្លៃ

សម្រាប់សិស្សដែលបានបញ្ចប់ការសិក្សាកម្រិត១២នៅ Campus UK នឹងមានឱកាសទៅសិក្សាវគ្គខ្លីនៅសាកលវិទ្យាល័យផ្សេងៗនៅចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និងនូវេហ្សេឡង់។ សិស្សនឹងសិក្សាក្នុងបរិយាកាសមួយដែលជួយឲ្យយើងដឹងពីបែបបទនៃការរស់នៅ និងវប្បធម៌នៃរបស់ប្រទេសទាំងនោះ។

សិស្សដែលចូលរួមទស្សនកិច្ចសិក្សាជាមួយ Campus UK នឹងបានប្រាស្រ័យទាក់ទងជាមួយនឹងជនជាតិដើម ក៏ដូចជាបានទៅកន្លែងល្បីៗផ្សេងៗនៅក្នុងប្រទេសទាំងនោះ។

ទទួលយកបទពិសោធន៌នៃការ សិក្សា

សាលា Campus UK ផ្តល់ជូននូវបរិយាកាសសិក្សាដ៏ល្អដូចជា ឧបករណ៏បញ្ជាំងរូបភាព សៀវភៅ និងឌីសសម្រាប់ផ្តល់ជូនសិស្សក្នុងការសិក្សា កម្មវិធីសិក្សារបស់យើងគឺលើកទឹកចិត្តឲ្យសិស្សបញ្ជេញសកម្មភាពនៅក្នុងថ្នាក់។ ទំហំថ្នាក់រៀនតូច ដែលរៀបរៀងទៅតាមកម្រិតសិក្សា ធ្វើយ៉ាងណាឲ្យសិស្សអាចប្រាស្រ័យទាក់ទងជាមួយគ្រូនៅក្នុងថ្នាក់បានយ៉ាងងាយ ។

ការអភិវឌ្ឍន៏នៃយុទ្ធសាស្រ្តក្នុងការសិក្សា និងជំនាញក្នុងការដោះស្រាយបញ្ហាដើម្បីជួយសិស្សឲ្យមានឯករាជភាពមុននឹងទៅសិក្សានៅសកលវិទ្យាល័យផ្សេងៗនៅចក្រភពអង់គ្លេស រឺប្រទេសផ្សេងៗទៀតដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី នូវេហ្សេឡង់ និងកាណាដា។ 

ការរៀបចំថ្នាក់រៀន និងជួយសម្រួលដល់ សិស្សានុសិស្ស

សិស្សត្រូវសិក្សាជាក្រុមដែលមានចំនូនអតិបរមាគឺ ១៨នាក់ និងមេរៀនមានដូចជាថ្នាក់រៀនតាមប្រព័ន្ធអ៊ីនធើណេត ផ្តល់ជូននូវការសិក្សារួមបញ្ចូលគ្នាដូចជាស្វ័យសិក្សា និងការសិក្សាតាមប្រព័ន្ធអ៊ីនធើណេត ការពិភាក្សាជាក្រុមជាដើម។ ទាំងនេះគឺអាចធ្វើបានដោយសារតែយើងមានបរិក្ខារទំនើប និងមធ្យោបាយសិក្សាដ៏សំបូរបែបដូចជា ការិយាល័យស្វ័យសិក្សា ការិយាល័យព័ត៌មានវិទ្យា និងបណ្ណាល័យ ។

យើងមានគ្រូជនជាតិដើមសម្រាប់ជួយសិស្សក្នុងការដោះស្រាយចំណោទបញ្ហាផ្សេងៗនៅក្នុងថ្នាក់រៀនភាសាអង់គ្លេស។ កម្មវិធីសិក្សាដែលបណ្តុះបណ្តាលសិស្សយើងឲ្យចេះនូវជំនាញវិភាគ បង្កើតនូវក្រុមសិក្សា ការប្រកួតនិយាយភាសាអង់គ្លេសជាសាធារណះ និងការជជែកដេញដោល ដែលនឹងធ្វើឲ្យសិស្សពេញចិត្តនឹងសិក្សានៅសាលា Campus UK ។

សាលា Campus UK ក៏មានបុគ្គលិកផ្នែកសិក្សាសម្រាប់ជួយស្រាយចម្ងល់ផ្សេងៗរបស់សិស្ស និងផ្តល់ជាដំបូន្មានទៅកាន់សិស្ស និងអាណាព្យាបាល ។